ដំណឹង​ចុង​ក្រោយ

Tuesday, January 17, 2017

រាជធានីភ្នំពេញ មានអគារខ្ពស់ៗ កម្ពស់ពី៥ជាន់ដល់ជាង៤០ជាន់ ចំនួន៧៩១អាគារ ខណៈបុរីមានចំនួន១៣៤



(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ កម្ពស់ចាប់ពី៥ជាន់ដល់ជាង៤០ជាន់ ឡើងទៅចំនួន៧៩១អគារ ខណៈដែលបុរីមានចំនួន១៣៤បុរី។

បើតាមរបាយការណ៍ បានឲ្យដឹងយ៉ាងលម្អិតថា អគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងទៅ គិតពីឆ្នាំ២០០៥ រហូតដល់ឆមាសទី១ ឆ្នាំ២០១៦​ មានចំនួន៧៩១ អគាដែលក្នុងនោះ៖

* អគារខ្ពស់ចាប់ពី៥ ជាន់ទៅ៩ជាន់ មានចំនួន៤៧៤អគារ។
* អគារខ្ពស់ចាប់ពី​១០ ជាន់ទៅ១៩ជាន់ មានចំនួន២៤៩អគារ។
* អាគារខ្ពស់ចាប់ពី២០ ជាន់ទៅ២៩ជាន់ មានចំនួន៤៣អគារ។
* អគារខ្ពស់ចាប់ពី៣០ ជាន់ទៅ៣៩ជាន់ មានចំនួន១៧អគារ។
* អគារខ្ពស់ចាប់ពី៤០ ជាន់ឡើងទៅ មានចំនួន០៨ អគារ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានពិនិត្យលើឯកសារស្នើសុំ លិខិត​​អនុញ្ញតសាងសង់ បានចំនួន៩០១គម្រោង ដែលមានផ្ទៃក្រឡាសាងសង់ ជាង ៧,៣៣៣,៧២៤ម៉ែត្រការ៉េ គិតជាទុនវិនិយោគសរុប ៣,១០២,០៦៥,៣០០ដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំ២០១៥ ដែលបានស្នើសុំសាងសង់ចំនួន ៦៦២គម្រោង មានផ្ទៃ​ក្រឡា ៥,៨០១,៧៤២ម៉ែតការ៉េ គិតជាទុនវិនិយោគ ២,០១៤,៥៩៨,១០០ដុល្លារអាមេរិក គឺកើនឡើង៥៩.៩២ភាគរយ ក្នុងនោះ៖​​

* សំណង់គ្នានលិខិតអនុញ្ញាត មានចំនួន២៦៣ការដ្ឋាន។
* សំណង់ខុសប្លង់អនុញ្ញាត មានចំនួន៦៣ការដ្ឋាន។
* សំណង់ជួសជុលមានលិខិតអនុញ្ញាត មានចំនួន១១ការដ្ឋាន៕

Fresh News

No comments:

ព័ត៌មាន​សំខាន់​ៗ

DEVOpenBlogger

រឿង​ភាគ

Khmer Talking

រស្មី​ហង្ស​មាស